សេចក្ដីលម្អិត៖
| ១ – ប្រភេទនៃការប្រជុំភាគហ៊ុនិក | ប្រជុំមហាសន្និបាតភាគហ៊ុនិកសាមញ្ញ |
| ២ – កាលបរិច្ឆេទនិងពេលវេលាប្រជុំ | 2026-04-10 08:00 |
| ៣ – ទីកន្លែងប្រជុំ | អគារ ពីកាសូ ស៊ីធី ហ្គាដិន, ជាន់R |
| ៤ – របៀបវារៈ | ម៉ោង ៨:០០ – ៨:៣០ នាទីព្រឹក៖ ការចុះឈ្មោះភាគហ៊ុនិក ម៉ោង ៨:៣០ – ៨:៣៥ នាទីព្រឹក៖ ការគោរពភ្លេងជាតិ ម៉ោង ៨:៣៥ – ៩:៣៥ នាទីព្រឹក៖ ការបើកកិច្ចប្រជុំ – មតិស្វាគមន៍របស់លោកស្រី Teoh Seok Ai នាយកប្រតិបត្តិនៃក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក – ការណែនាំអំពីប្រធានក្រុមប្រឹក្សាភិបាល – បទបង្ហាញពីរបាយការណ៍លទ្ធផលអាជីវកម្មប្រចាំឆ្នាំ២០២៥ ម៉ោង ៩:៣៥ – ១១:០០ នាទីព្រឹក៖ ចំណុចដែលត្រូវសម្រេច និងកម្មវិធីសំណួរចម្លើយ – ការអនុម័តលើការបែងចែកភាគលាភដែលបានធានា សម្រាប់រយៈពេលរហូតដល់អង្គមហាសន្និបាតម្ចាស់ភាគហ៊ុនិកលើកក្រោយ – ការអនុម័តលើការធ្វើបច្ចុប្បន្នភាពនៃលក្ខន្តិកៈក្រុមហ៊ុន – ការអនុម័តលើប្រាក់បំណាច់មានចំនួនសរុប ១០៨,០០០ ដុល្លារអាមេរិក សម្រាប់សមាជិកក្រុមប្រឹក្សាភិបាលទាំង ៣ (បី) រូប សម្រាប់ឆ្នាំ២០២៦ ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២៦ តទៅ – ការអនុម័តលើការរៀបចំការទូទាត់សម្រាប់ការទិញដីគម្រោង ពីកាសូ២ – ការអនុម័តលើការលក់ចេញភាគហ៊ុនរបស់ក្រុមហ៊ុនដែលមាននៅក្នុងក្រុមហ៊ុន ឈីបូឌា ខនស្ត្រាក់សិន ឯ.ក ដែលបច្ចុប្បន្នមិនមានសកម្មភាពអាជីវកម្ម – កម្មវិធីសំណួរ និងចម្លើយ – ការប្រកាសលទ្ធផលនៃការបោះឆ្នោត ម៉ោង ១១:០០ – ១១:១០ នាទីព្រឹក៖ ការបញ្ចប់កិច្ចប្រជុំ – បិទកិច្ចប្រជុំដោយ លោកស្រី Teoh Seok Ai នាយកប្រតិបត្តិ នៃក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក |
| ៥ – កាលបរិច្ឆេទប្រកាសបញ្ជីឈ្មោះភាគហ៊ុនិកដែលអាចចូលរួម | 2026-03-17 |
| ៦ – កាលបរិច្ឆេទនៃសេចក្តីសម្រេច | 2026-03-10 |
| ៧ – ផ្សេងៗ | យោងតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុប ម៉ិន ម.ក (“ព.ស.ហ”) នឹងរៀបចំមហាសន្និបាតភាគហ៊ុនិកប្រចាំឆ្នាំ (“AGM”) ដោយផ្ទាល់ (Physically) ទៅតាមកាលវិភាគដែលបានបញ្ជាក់ខាងលើ។ |
ឯកសារភ្ជាប់: [PCG]Announcement on AGM Agenda-KH
