[ការបង្ហាញព័ត៌មាន] ការសម្រេចរៀបចំកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក

Share :
សេចក្ដីលម្អិត៖

១ – ប្រភេទនៃការប្រជុំភាគហ៊ុនិក ប្រជុំមហាសន្និបាតភាគហ៊ុនិកសាមញ្ញ
២ – កាលបរិច្ឆេទនិងពេលវេលាប្រជុំ 2026-04-10 08:00
៣ – ទីកន្លែងប្រជុំ អគារ ពីកាសូ ស៊ីធី ហ្គាដិន, ជាន់R
៤ – របៀបវារៈ ម៉ោង ៨:០០ – ៨:៣០ នាទីព្រឹក៖ ការចុះឈ្មោះភាគហ៊ុនិក
ម៉ោង ៨:៣០ – ៨:៣៥ នាទីព្រឹក៖ ការគោរពភ្លេងជាតិ
ម៉ោង ៨:៣៥ – ៩:៣៥ នាទីព្រឹក៖ ការបើកកិច្ចប្រជុំ
– មតិស្វាគមន៍របស់លោកស្រី Teoh Seok Ai នាយកប្រតិបត្តិនៃក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក
– ការណែនាំអំពីប្រធានក្រុមប្រឹក្សាភិបាល
– បទបង្ហាញពីរបាយការណ៍លទ្ធផលអាជីវកម្មប្រចាំឆ្នាំ២០២៥
ម៉ោង ៩:៣៥ – ១១:០០ នាទីព្រឹក៖ ចំណុចដែលត្រូវសម្រេច និងកម្មវិធីសំណួរចម្លើយ
– ការអនុម័តលើការបែងចែកភាគលាភដែលបានធានា សម្រាប់រយៈពេលរហូតដល់អង្គមហាសន្និបាតម្ចាស់ភាគហ៊ុនិកលើកក្រោយ
– ការអនុម័តលើការធ្វើបច្ចុប្បន្នភាពនៃលក្ខន្តិកៈក្រុមហ៊ុន
– ការអនុម័តលើប្រាក់បំណាច់មានចំនួនសរុប ១០៨,០០០ ដុល្លារអាមេរិក សម្រាប់សមាជិកក្រុមប្រឹក្សាភិបាលទាំង ៣ (បី) រូប សម្រាប់ឆ្នាំ២០២៦ ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២៦ តទៅ
– ការអនុម័តលើការរៀបចំការទូទាត់សម្រាប់ការទិញដីគម្រោង ពីកាសូ២
– ការអនុម័តលើការលក់ចេញភាគហ៊ុនរបស់ក្រុមហ៊ុនដែលមាននៅក្នុងក្រុមហ៊ុន ឈីបូឌា ខនស្ត្រាក់សិន ឯ.ក ដែលបច្ចុប្បន្នមិនមានសកម្មភាពអាជីវកម្ម
– កម្មវិធីសំណួរ និងចម្លើយ
– ការប្រកាសលទ្ធផលនៃការបោះឆ្នោត
ម៉ោង ១១:០០ – ១១:១០ នាទីព្រឹក៖ ការបញ្ចប់កិច្ចប្រជុំ
– បិទកិច្ចប្រជុំដោយ លោកស្រី Teoh Seok Ai នាយកប្រតិបត្តិ នៃក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក
៥ – កាលបរិច្ឆេទប្រកាសបញ្ជីឈ្មោះភាគហ៊ុនិកដែលអាចចូលរួម 2026-03-17
៦ – កាលបរិច្ឆេទនៃសេចក្តីសម្រេច 2026-03-10
៧ – ផ្សេងៗ យោងតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុប ម៉ិន ម.ក (“ព.ស.ហ”) នឹងរៀបចំមហាសន្និបាតភាគហ៊ុនិកប្រចាំឆ្នាំ (“AGM”) ដោយផ្ទាល់ (Physically) ទៅតាមកាលវិភាគដែលបានបញ្ជាក់ខាងលើ។
ឯកសារភ្ជាប់: [PCG]Announcement on AGM Agenda-KH