ភ្នំពេញ ខែតុលា ឆ្នាំ២០២៥ – ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាឌិន ឌីវេឡុបម៉ិន ម.ក ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាឌិន ឌីវេឡុបម៉ិន ម.ក មានកិត្តិយសបន្តកម្មវិធីរ៉ូដសូរបស់ខ្លួនទាំងនៅក្នុងរាជធានីភ្នំពេញ ទីរួមខេត្ត និងតាមបណ្តាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ ដែលនេះ ជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនដើម្បី ឆ្ពោះទៅកាន់ ការចុះបញ្ជីបោះផ្សាយលក់មូលប័ត្ររបស់ខ្លួននៅលើទីផ្សារមូលបត្រកម្ពុជា (CSX)។
បន្ទាប់ពីទទួលបានជោគជ័យនៅទីក្រុងភ្នំពេញ កម្មវិធីរ៉ូដសូស្តីពីការបោះផ្សាយលក់មូលប័ត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ បានពង្រីកទៅដល់ខេត្តកំពង់ចាម និងខេត្តសៀមរាប ដោយបានទាក់ទាញការចូលរួមយ៉ាងច្រើនពីសំណាក់វិនិយោគិន ស្ថាប័ន អ្នកជំនាញអចលនទ្រព្យ អ្នកដឹកនាំអាជីវកម្ម និងអ្នកសារព័ត៌មានជាច្រើននាក់ ដែលបានធ្វើឱ្យមានការចាប់អារម្មណ៏ជាខ្លាំងពីសាធារណជន និងការរំពឹងទុកខ្លាំងនៃទីផ្សារ មកលើការចុះបញ្ជីជាសាធារណៈរបស់ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាឌិន ឌីវេឡុបម៉ិន ម.ក ផ្ទាល់។
ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាឌិន ឌីវេឡុបម៉ិន ម.ក នៅតែខិតខំប្រឹងប្រែងក្នុងការជំរុញទំនុកចិត្តរបស់អ្នកវិនិយោគ ពង្រឹងភាពជាដៃគូជាសកល និងបង្ហាញសក្តានុពលនៃកំណើនអចលនទ្រព្យរបស់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។ ក្រុមហ៊ុនមានកិត្តិយសប្រកាសការបើកឱ្យទិញ មូលបត្រកម្មសិទ្ធជាសាធារណៈដំបូង (IPO) ដោយអញ្ជើញអ្នកវិនិយោគឱ្យចូលរួមក្នុងដំណើរឆ្ពោះទៅកាន់ទីផ្សារមូលបត្រកម្ពុជា (CSX)។ ជាមួយនឹងតម្លៃ IPO៖ 4,800 រៀលក្នុងមួយហ៊ុន (ស្មើនឹង 1.20 ដុល្លារ) ធានាទិន្នផលភាគលាភ៖ 7% ក្នុងមួយឆ្នាំក្នុងរយៈពេល ៥ ឆ្នាំ។ លោកអ្នកអាចចាប់យកឱកាសដ៏សំខាន់នេះ ដើម្បីវិនិយោគជាមួយអ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលមានចក្ខុវិស័យ និងជួយបង្កើតអនាគតនៃបែបបទរស់នៅទីក្រុងដ៏ទំនើបនៅកម្ពុជា។
ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក បើកឱកាសដល់អ្នកវិនិយោគទាំងអស់អាចក្លាយជាផ្នែកមួយនៃក្រុមហ៊ុនយើង។ លោកអ្នកអាចស្វែកយល់បន្ថែមពី IPO របស់ក្រុមហ៊ុនតាមតាមរយៈតំណភ្ជាប់នេះ https://cambodiasecurities.com.kh/ipo-information/?lang=zh-hans ឬតាមរយៈលេខទូរស័ព្ទនេះ (Telegram) [+85587286220] ។