ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាឌិន ឌីវេឡុបម៉ិន (PCG) បានចុះបញ្ជីជាផ្លូវការក្នុងផ្សារមូលបត្រ ខណៈវិនិយោគិនជាង ៧០% បានបង្ហាញការចាប់អារម្មណ៍ខ្លាំងទៅលើបោះផ្សាយមូលបត្រ IPO

ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាឌិន ឌីវេឡុបម៉ិន (PCG) បាន​ចុះបញ្ជីជាផ្លូវការក្នុងផ្សារមូលបត្រ ​ខណៈវិនិយោគិនជាង ៧០% បានបង្ហាញការចាប់អារម្មណ៍ខ្លាំងទៅលើបោះផ្សាយមូលបត្រ IPO

ភ្នំពេញ៖ ​បន្ទាប់ពីចុះបញ្ជីក្នុងផ្សារមូលបត្រជាផ្លូវការ​ ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាឌិន ឌីវេឡុបម៉ិន ម.ក (PCG) បានចាប់ផ្តើមយុទ្ធនាការជាផ្លូវការរបស់ខ្លួនសម្រាប់ កម្មវិធីរ៉ូដស៉ូជាលក្ខណ:អន្តរជាតិ បន្ទាប់ពីកម្មវិធីរ៉ូដស៉ូលើកដំបូង​របស់ខ្លួនទទួលបានជោគជ័យនៅទីក្រុងភ្នំពេញ។

ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមយ៉ាងច្រើនពីសំណាក់វិនិយោគិន ស្ថាប័ន អ្នកជំនាញអចលនទ្រព្យ អ្នកដឹកនាំអាជីវកម្ម និងអ្នកសារព័ត៌មានជាច្រើននាក់ ដែលបានធ្វើឱ្យមានការចាប់អារម្មណ៏ជាខ្លាំងពីសាធារណជន និងការរំពឹងទុកខ្លាំងនៃទីផ្សារ មកលើការចុះបញ្ជីជាសាធារណៈរបស់ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាឌិន ឌីវេឡុបម៉ិន ម.ក ផ្ទាល់។

ក្នុងព្រឹត្តិការណ៍នោះ ក្រុមការងារ PCG បានបង្ហាញអំពីដំណើរលូតលាស់របស់ក្រុមហ៊ុន ផែនការបោះផ្សាយមូលបត្រ IPO និងគោលបំណងប្រើប្រាស់ទុនដែល​ប្រមូលបាន ជាពិសេសការណែនាំអំពី​គម្រោងដ៏ល្បីរបស់ខ្លួនគឺគម្រោង «Picasso Sky Gemme» ដែលស្ថិតនៅចំកណ្តាលនៃតំបន់បឹងកេងកង១។ អគារដ៏ប្រណិតនេះមានកម្ពស់រហូតដល់១៨០ម៉ែត្រ ដែលជាអគារលំនៅដ្ឋានកម្ពស់៥២ជាន់ គ្រោងនឹងក្លាយជាអត្តសញ្ញាណថ្មីមួយនៃទីក្រុងភ្នំពេញ និងជាអគារលំនៅដ្ឋានប្រណិតបំផុតនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងអត្តសញ្ញាណម៉ាកតែមួយគត់ បូករួមជាមួយនឹងគុណភាពសំណង់ និងគំនិតរចនាបែប «វិចិត្រសាលសម្រាប់បែបបទរស់នៅសម័យថ្មី»​ គម្រោងនេះបានបង្កើតនូវភាពខុសប្លែកឆ្ងាយពីគម្រោងដទៃ និងទទួលបានការទទួលស្គាល់យ៉ាងខ្លាំងពីទីផ្សារអចលនទ្រព្យទាំងក្នុង និងក្រៅប្រទេស។

តាមការស្ទង់មតិនៅក្នុងកម្មវិធីរ៉ូដស៉ូនេះ បានបង្ហាញឲឃើញថា វិនិយោគិនជាង ៧០% បានបង្ហាញចំណាប់អារម្មណ៍ខ្លាំងចំពោះគោលនយោបាយចំណេញថេរនៃប្រាក់ចំណូលប្រចាំឆ្នាំនៃមូលបត្ររបស់ក្រុមហ៊ុនដែលស្មើនឹង ៧% ក្នុងមួយឆ្នាំ សម្រាប់រយៈពេល៥ឆ្នាំ របស់ទៅលើការវិនិយោគនេះ។ បន្ថែមពីនេះ វិនិយោគិនស្ថាប័នជាច្រើនក៏បានស្នើសុំឯកសារក៏ដូចជាសំណុំបែបបទចុះឈ្មោះជួញដូរមូលប័ត្រ នៅក្នុងព្រឹត្តិការណ៍ផ្ទាល់តែម្តង។

តាមការបញ្ជាក់ពី ក្រុមហ៊ុនធានាទិញមូលបត្រ ខេមបូឌា ស៊ីឃ្យួរឹធី ម.ក បានឲ្យដឹងថា ព្រឹត្តិការណ៍នៅភ្នំពេញនេះ ជាការចាប់ផ្តើមផ្លូវការនៃកម្មវិធីរ៉ូដស៉ូទូទាំងតំបន់អាស៊ីដែលរួមបញ្ចូលទីក្រុងសំខាន់ៗដូចជា សៀងហៃ សិនជិន ហុងកុង ឆុងឈីង ម៉ាឡេស៊ី សិង្ហបុរី តៃវ៉ាន់ និងតូក្យូ។ គោលបំណងចំបងនេះគឺដើម្បីណែនាំអំពីសក្តានុពលទីផ្សារអចលនទ្រព្យកម្ពុជា ទៅកាន់វិនិយោគិនអន្តរជាតិ ជាពិសេសក្នុងសហគមន៍វិនិយោគចិនទូទាំងពិភពលោក និងមូលនិធិវិនិយោគអចលនទ្រព្យ។

ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាឌិន ឌីវេឡុបម៉ិន ម.ក បានសង្កត់ធ្ងន់ថា ការចុះបញ្ជី IPO នេះមិនត្រឹមតែផ្តល់នូវប្រាក់ចំណេញថេរទៅកាន់វិនិយោគិនប៉ុណ្ណោះទេ ប៉ុន្តែតម្លៃផ្តល់ជូនក្នុងមួយភាគហ៊ុនគឺ ១.២០ ដុល្លារ ដែលស្មើនឹងតម្លៃបញ្ចុះប្រមាណ ៤០% ប្រៀបធៀបនឹងតម្លៃទីផ្សារប៉ាន់ស្មាន ដែលបង្ហាញពីសក្តានុពលលូតលាស់ខ្ពស់ និងឱកាសទទួលបានប្រាក់ចំណេញរយៈពេលវែង ព្រមទាំងជាចំណុចល្អ បំផុតសម្រាប់វិនិយោគិនបរទេសដែលមានចំណាប់អារម្មណ៏ចង់ចូលក្នុងទីផ្សារមូលប័ត្រកម្ពុជា។

នាយកប្រតិបត្តិនៃក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាឌិន ឌីវេឡុបម៉ិន ម.ក បានមានប្រសាសន៍ថា«នេះមិនមែនគ្រាន់តែជាការផ្លាស់ប្តូរនៃមូលបត្ររបស់ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាឌិន ឌីវេឡុបម៉ិន ម.ក នោះទេ តែជាការអភិវឌ្ឍន៍ និងភាពរីកចម្រើន ក៏ដូចជាបរិបទថ្មីមួយទៀតនៃវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា»។

លោកបណ្ឌិត ហេង វុទ្ធី ប្រធានសមាគមវិនិយោគចិននៅកម្ពុជា និងទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃ​កម្ពុជា ​បានវាយតម្លៃខ្ពស់ចំពោះ ក្រុមហ៊ុន Picasso City Garden Plc.​ ដែលបានបោះជំហាន​ និងត្រៀមខ្លួន ជាស្រេចសម្រាប់ការ បោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO)។ ការណ៍នេះឆ្លុះបញ្ចាំងពី​

ចក្ខុវិស័យ ក្នុងការប្រែក្លាយខ្លួនជាក្រុមហ៊ុនដែលមាន ស្តង់ដារអន្តរជាតិ។

លោកបន្ថែមថា ការចុះបញ្ជីដ៏ជោគជ័យនេះ នឹងធ្វើឱ្យ ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក ក្លាយជាក្រុមហ៊ុនអចលនទ្រព្យទី១ដែលធ្វើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធលើកដំបូងជាសាធារណៈ ក្នុងឆ្នាំ២០២៥ និងជាក្រុមហ៊ុនទី ១២ ដែលបានចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា។ ការចូលរួមនេះមិនត្រឹមតែជួយពង្រឹងទំនុកចិត្តរបស់វិនិយោគិនទេ ប៉ុន្តែថែមទាំងជួយបង្កើនលំហូរសាច់ប្រាក់ និងសកម្មភាពពាណិជ្ជកម្មក្នុងទីផ្សារមូលធន បង្កើត ឱកាសវិនិយោគថ្មីៗ និងជំរុញឱ្យមានការចូលរួមកាន់តែច្រើនពីវិស័យឯកជន។

លោក សៀង ធីរិទ្ធ អគ្គនាយករង នៃនិយ័តករមូលបត្រកម្ពុជា មានប្រសាសន៍ថា ទន្ទឹមនឹងការផ្សព្វផ្សាយអំពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើក ​ក៏បានបង្ហាញឲ្យឃើញពីឆន្ទៈនៃការចូលរួមដំបូងរបស់ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក ​និងការរួមចំណែករបស់ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក ក្នុងការអភិវឌ្ឍន៍ទីផ្សារមូលបត្រនៅ​កម្ពុជា តាមរយៈការកៀរគរមូលធនពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ ដែលជាប្រភពទុនយូរអង្វែង សម្រាប់ការពង្រីក និងអភិវឌ្ឍប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។

លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃផ្សារមូលបត្រកម្ពុជា បានមានប្រសាសន៍ថា ផ្សារមូលបត្រកម្ពុជាមានមោទនភាពដែលបានប្រែក្លាយជាច្រកហិរញ្ញប្បទានថ្មីមួយ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនក្តី សហគ្រាសសាធារណៈក្តី ដែលមានសក្ដានុពលអាចកៀរគរទុន សម្រាប់ពង្រឹង និងពង្រីកអាជីវកម្មរបស់ខ្លួន និងអាចបង្កើននូវអត្ថប្រយោជន៍ប្រកួតប្រជែងក្នុងតំបន់បាន។ ជាមួយគ្នានេះផងដែរ ផ្សារមូលបត្រកម្ពុជាបានផ្តល់នូវផលិតផលហិរញ្ញវត្ថុសម្រាប់ការវិនិយោគរយៈពេលខ្លី និងវែងជូនវិនិយោគិនទាំងរូប វ័ន្តបុគ្គល និងនីតិបុគ្គលផងដែរ។

លោកលើកទឹកចិត្តវិនិយោគ សិក្សាពីក្រុមហ៊ុន និងវិនិយោគភាគហ៊ុនជាមួយក្រុមហ៊ុននេះ ព្រោះ​គម្រោងខុនដូនេះមិនត្រឹមតែជារចនាសម្ព័ន្ធបេតុង និងកញ្ចក់ប៉ុណ្ណោះទេ ប៉ុន្តែវាជាគេហដ្ឋាន ជាសហគមន៍ និងជាកន្លែងរស់នៅដែលផ្សារភ្ជាប់នូវទំនាក់ទំនង និងការរីកចម្រើន។ ​ទោះបីជាវិស័យអចលទ្រព្យនៅកម្ពុជាមានសភាពហាក់នៅនឹងថ្កល់ តែក្រុមហ៊ុន ពីកាសូ បានបោះជំហានទៅមុខឥតឈប់ឈរ និងទទួលបានការគាំទ្រពីអតិថិជន ដែលភាគច្រើនជាអភិជន ការទូត និងអ្នកដែលស្វែងរកលំនៅដ្ឋានប្រកបដោយប្រណិតភាព​៕

PCG IPO Subscription ឥឡូវនេះត្រូវបានបើកជាសាធារណៈចាប់ពីថ្ងៃទី 13 រហូតដល់ថ្ងៃទី 24 ខែតុលា ឆ្នាំ 2025។ ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក នឹងរៀបចំកម្មវិធីរ៉ូដស៉ូជាផ្លូវការនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ដើម្បីបើកឱកាសដល់អ្នកវិនិយោគទាំងអស់អាចក្លាយជាផ្នែកមួយនៃក្រុមហ៊ុនយើង។ ចុះឈ្មោះឥឡូវនេះតាមរយៈតំណភ្ជាប់នេះដើម្បីចូលរួមកម្មវិធីរ៉ូដស៉ូ ៖ https://forms.gle/nJB3TdPRnjgYg47k8