អំពីយើង

ការកសាង Iconic Spaces កំណត់ឡើងវិញនូវបែបបទរស់នៅដ៏ប្រណិត

បង្កើតឡើងក្នុងឆ្នាំ 2016 ក្រុមហ៊ុន ពីកាសូ ស៊ីធី​ ហ្គាដិន ឌីវេឡុបម៉ិន ម.ក មានជំនាញក្នុងការអភិវឌ្ឍន៍អចលនទ្រព្យ ទីផ្សារ សំណង់ ប្រតិបត្តិការពាណិជ្ជកម្ម ការធ្វើផែនការដីធ្លី និងការគ្រប់គ្រងអចលនទ្រព្យម៉ាកយីហោ។ ដឹកនាំដោយទស្សនវិស័យនៃ “ភាពស្មោះត្រង់ វិជ្ជាជីវៈ និងសន្តិភាពផ្លូវចិត្ត” ក្រុមហ៊ុនមានមោទនភាពចំពោះការចាប់ផ្តើមនៅកម្ពុជារបស់ខ្លួន ខណៈពេលដែលកំពុងពង្រីកវត្តមានអន្តរជាតិរបស់ខ្លួនយ៉ាងសកម្ម និងបន្តការការអភិវឌ្ឍន៍ប្រតិបត្តិការឲកាន់តែទូលំទូលាយ។

ពីកាសូ ស៊ីធី​ ហ្គាដិន ដែលជាខុនដូប្រណិតដំបូងគេនៅអាស៊ី និងជាក្រុមហ៊ុនឈានមុខគេលើវិស័យអចលនទ្រព្យលំដាប់ខ្ពស់ ត្រូវបានអនុញ្ញាតជាផ្លូវការដោយក្រុមគ្រួសារ ពីកាសូ ដោយបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការបញ្ចូលគ្នានូវសិល្បៈ និងការរចនាស្តង់ដារខ្ពស់នៅក្នុងអចលនទ្រព្យរបស់កម្ពុជា។ ការកសាងភាពជោគជ័យនេះ យើងសូមណែនាំ Picasso Sky Gemme ដែលជាគម្រោងលេចធ្លោទីពីរ ដោយកំណត់ឡើងវិញនូវផ្ទៃមេឃជាមួយនឹងស្ថាបត្យកម្ម និងសិល្បៈហត្ថកម្មដ៏ទំនើប ដោយបន្តកេរ្តិ៍ដំណែលនៃការច្នៃប្រឌិតដ៏ប្រណីត និងឧត្តមភាពសិល្បៈរបស់យើង។

ការអនុញ្ញាតឲប្រើប្រាស់ម៉ាកផ្លូវការ
និង ភាពជាដៃគូដែលគួរឱ្យទុកចិត្ត

ពិធីប្រគល់វិញ្ញាបនបត្រទទួលស្គាល់ម៉ាក ពីកាសូ

អាជ្ញាប័ណ្ណនៃសញ្ញាផ្លាកម៉ាក ពីកាសូ

ការកសាងកេរ្តិ៍ដំណែលនៃ
ឧត្តមភាព ការច្នៃប្រឌិត និងសុចរិតភាព

បេសកកម្ម
ដើម្បីបង្កើតខុនដូប្រកបដោយសុវត្ថិភាព និងនិរន្តរភាព ដែលលើកកម្ពស់ការរស់នៅរបស់អ្នករស់នៅ និងគាំទ្រដល់កំណើនទីក្រុង តាមរយៈកន្លែងរស់នៅប្រកបដោយភាពច្នៃប្រឌិត គុណភាពខ្ពស់ និងប្រកបដោយការទទួលខុសត្រូវចំពោះបរិស្ថាន។
ចក្ខុវិស័យ
យើងមានបំណងក្លាយជាអ្នកអភិវឌ្ឍន៍ខុនដូឈានមុខគេ ដែលត្រូវបានគេស្គាល់សម្រាប់ការកសាងសហគមន៍ប្រកបដោយភាពរស់រវើក និរន្តរភាព តាមរយៈការរចនាដ៏ឆ្លាតវៃ បច្ចេកវិទ្យាទំនើប និងដំណោះស្រាយដែលមិនប៉ះពាល់ដល់បរិស្ថាន បង្កើតបទពិសោធន៍រស់នៅដ៏ពិសេស។

គោលបំណង

ពង្រីកសេវាកម្មខុនដូរបស់យើង ដោយផ្តល់ជូននូវកន្លែងរស់នៅផ្ទាល់ខ្លួន គុណភាពខ្ពស់ ដែលធ្វើអោយប្រសើរឡើងនូវគុណភាពជីវិតរបស់អ្នករស់នៅ។

បង្កើនវត្តមានរបស់យើងដោយផ្តោតលើគម្រោងខុនដូលំដាប់ខ្ពស់នៅកម្ពុជា។

រួមបញ្ចូលការរចនាប្រកបដោយនិរន្តរភាព និងការអនុវត្តអគារបៃតងសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពថាមពល និងបរិស្ថាន។

គាំទ្រសហគមន៍មូលដ្ឋានដោយបង្កើតកន្លែងដែលជំរុញឱ្យមានការចូលរួមពីសង្គម និងកំណើនសេដ្ឋកិច្ច។

តំណែងជាអ្នកនាំមុខទីផ្សារក្នុងវិស័យអចលនទ្រព្យកម្ពុជា ដោយសង្កត់ធ្ងន់លើកំណើនដើមទុនរយៈពេលវែង។

រក្សាស្តង់ដារខ្ពស់បំផុតនៃវិជ្ជាជីវៈ សុចរិតភាព និងសុវត្ថិភាពសម្រាប់ផលប្រយោជន៍ទៅវិញទៅមក។

សារពីប្រធានក្រុមហ៊ុនរបស់យើង

សារពីប្រធានក្រុមហ៊ុនរបស់យើង

លោក តឹង ចិនយៀក ប្រធានក្រុមហ៊ុននៃក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក
សារពីប្រធានក្រុមហ៊ុនរបស់យើង

ជាងដប់ឆ្នាំកន្លងមកនេះ គឺជាពេលវេលាដែលយើងបានចាប់ផ្ដើមដំណើររបស់យើងនៅកម្ពុជា។ នៅថ្ងៃដំបូងដែលយើងមកដល់នេះ យើងមានជំនឿលើសក្តានុពលរបស់ទឹកដីនេះ ហើយបានប្តេជ្ញាដើម្បីសាងសង់អ្វីមួយដែលមានន័យ — មិនមែនត្រឹមតែអគារប៉ុណ្ណោះទេ ប៉ុន្តែមានតម្លៃយូរអង្វៃងសម្រាប់សហគមន៍ និងទីក្រុង។

នៅក្រុមហ៊ុន Titan Stone Real Estate យើងតែងតែឈរលើតម្លៃស្នូលមួយចំនួន៖ គុណភាព សេវាកម្ម សុចរិតភាព និងនិរន្តរភាព។ ទាំងនេះមិនមែនជាពាក្យសាមញ្ញទេ ប៉ុន្តែជាគោលការណ៏ណែនាំសម្រាប់រាល់គម្រោងដែលយើងធ្វើ ចាប់ពីគំនូរព្រាងការរចនាដំបូងរហូតដល់ឥដ្ឋចុងក្រោយដែលបានដាក់។​ យើងជឿជាក់ថា អគារល្អអាចជំរញឲ្យការរស់នៅកាន់តែល្អប្រសើរ ហើយការអភិវឌ្ឍដែលប្រកបដោយការគិតពិចារណាល្អ គឺជាគន្លឹះសំខាន់ទៅកាន់អនាគតដ៏ល្អប្រសើរ។

សូមអរគុណចំពោះការគាំទ្រពីដៃគូរបស់យើង និងការជឿទុកចិត្តលើទីផ្សារ យើងបានរីកចម្រើនជាលំដាប់ និងទទួលបានការទទួលស្គាល់នៅទូទាំងប្រទេសកម្ពុជា។ ឥឡូវនេះ យើងមានមោទនភាពក្នុងការបោះជំហានធំបន្ទាប់របស់យើង៖ ការរៀបចំសម្រាប់ការចុះបញ្ជីនៅក្នងទីផ្សារភាគហ៊ុនមូលបត្រសាធារណៈ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះឆ្លុះបញ្ចាំងមិនត្រឹមតែកិច្ចខិតខំប្រឹងប្រែងកន្លងមករបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការប្តេជ្ញាចិត្តរបស់យើងក្នុងការធ្វើឱ្យកាន់តែល្អប្រសើរឆ្ពោះទៅមុខ ជាមួយនឹងតម្លាភាព ការទទួលខុសត្រូវ និងក្តីស្រមៃឆ្ពោះទៅមុខ។

គោលដៅរបស់យើងសាមញ្ញណាស់៖ កំណត់ស្តង់ដារថ្មីសម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា។ យើងចង់បង្កើតកន្លែងដែលមនុស្សចូលចិត្តក្នុងការរស់នៅ និងធ្វើការ ដែលមានភាពស្រស់ស្អាត មានសុវត្ថិភាព និងមានភាពរឹងមាំស្ថិតនៅយូរអង្វែង។

អរគុណអ្នកគ្រប់គ្នាដែលបាននៅជាមួយយើងក្នុងដំណើរនេះ។ ចូរបន្តកសាងអ្វីដែលអស្ចារ្យជាមួយគ្នា។

សារពីអ្នកគ្រប់គ្រងទូទៅរបស់យើង

សារពីអ្នកគ្រប់គ្រងទូទៅរបស់យើង

លោកស្រី TEOH SEOK AI, អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន​​ ឌីវេឡុបម៉ិន ម.ក
សារពីអ្នកគ្រប់គ្រងទូទៅរបស់យើង

នៅទីតាន ស្តូន រៀល អ៉ីស្ទេត យើងជឿថា ភាពល្អឥតខ្ចោះពិតប្រាកដក្នុងវិស័យអចលនទ្រព្យ មិនមែនស្ថិតនៅក្នុងការសាងសង់អគារតែប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅក្នុងការបង្កើតបទពិសោធន៍រស់នៅដ៏ល្អឥតខ្ចោះ ដែលប្រកបដោយតម្លៃនៃការសាកល្បងរបស់ពេលវេលា។ ចក្ខុវិស័យរបស់យើងគឺបង្កើតអនាគតនៃការរស់នៅដ៏ល្អប្រណិត តាមរយៈការច្នៃប្រឌិត សិល្បៈនៃការសាងសង់ និងការប្តេជ្ញាក្នុងការផ្តល់គុណភាពល្អ។

ជាមួយ ពីកាសូ យើងបានកំណត់ស្តង់ដារថ្មីសម្រាប់ភាពស្រស់ស្អាតទំនើប រួមបញ្ចូលគ្នានូវការរចនាប្រកបដោយភាពច្នៃប្រឌិត សិល្បៈហត្ថកម្មដ៏ប្រណិត និងគ្រឿងបរិក្ខារលំដាប់ពិភពលោក ដើម្បីកំណត់និយមថ្មីនៃការរស់នៅទីក្រុង។ រាល់ព័ត៌មានលម្អិតត្រូវបានជ្រើសរើសយ៉ាងម៉ត់ចត់ ដើម្បីផ្តល់ជូនអ្នករស់នៅមិនត្រឹមតែផ្ទះប៉ុណ្ណោះទេ ប៉ុន្តែជាស្នាដៃដែលលើកកំពស់ការរស់នៅរបស់ពួកគេ។

ដើម្បីធានាបាននូវតម្លៃយូរអង្វែង និងភាពស្ងប់ចត្តិ យើងផ្តល់ជូននូវសេវាកម្មគ្រប់គ្រងអចលនទ្រព្យប្រកបដោយជំនាញវិជ្ជាជីវៈ ដែលរក្សាបាននូវស្តង់ដារខ្ពស់បំផុតនៃការថែទាំ។ ចាប់ពីការថែទាំ ការពារសុវត្ថិភាព បដិសណ្ឋារកិច្ច និងការផ្តល់សេវាកម្មទៅអ្នករស់នៅ ក្រុមការងាររបស់យើងបានប្តេជ្ញាចិត្តក្នុងការរក្សាគុណភាព និងលើកកម្ពស់ស្តង់ដារក្នុងការរស់នៅរបស់អ្នកដែលហៅថាផ្ទះ។

នៅពេលដែលយើងបន្តរីកចម្រើន និងពង្រីក ការប្តេជ្ញាចិត្តរបស់យើងនៅតែដដែល៖ អភិវឌ្ឍអចលនទ្រព្យដែលជំរុញទឹកចិត្ត លើកកម្ពស់ និងបង្កើនតម្លៃនៃការរស់នៅ។ សូមអរគុណចំពោះការរួមចំណែកក្នុងដំណើរនេះ។ យើងរួមគ្នាកសាងកេរ្តិ៍ដំណែលនៃឧត្តមភាព។

ឧត្តមភាពដែលឈ្នះរង្វាន់ ក្នុងការច្នៃប្រឌិតអចលនទ្រព្យនៅកម្ពុជា

ការប្តេជ្ញាចិត្តរបស់យើងក្នុងការច្នៃប្រឌិត គុណភាព និងការរស់នៅដ៏ប្រណិតបានធ្វើឱ្យយើងទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពនៅក្នុងវិស័យអចលនទ្រព្យ។

Picasso City Garden Awards

Picasso City Garden Awards

ឆ្នាំ: 2024
អ្នករៀបចំ: realestate.com.kh
award-2024-1
award-2024-2
Honesty Award

Honesty Award

ឆ្នាំ: 2023
អ្នករៀបចំ: honestyaward.asia
award-1
Picasso City Garden Awards

Picasso City Garden Awards

ឆ្នាំ: 2022
អ្នករៀបចំ: realestate.com.kh
award-2022-1
award-2022-2
award-2022-3

ដំណើរឆ្ពោះទៅរក
ឧត្តមភាព និងការច្នៃប្រឌិត

ខែកក្កដា ឆ្នាំ 2017

ខែកក្កដា ឆ្នាំ 2017

សន្និសីទសារព័ត៌មានអនុញ្ញាតដោយក្រុមហ៊ុន ពីកាសូ​ គ្រុប នៅទីក្រុង ញូវយ៉ក។

ខែមីនា ឆ្នាំ 2018

ខែមីនា ឆ្នាំ 2018

ពិធី​សម្ពោធ​គម្រោង ពីកាសូ ស៊ីធី ហ្គាដិន ។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងពិធី (សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ម៉ាណែត) នាយករដ្ឋមន្រ្តីថ្មីនៃព្រះរាជាណាចក្រកម្ពុជា។

ខែមីនា ឆ្នាំ 2019

ខែមីនា ឆ្នាំ 2019

ពីកាសូ ស៊ីធី ហ្គាដិន បានលក់អស់ 95%។

ឆ្នាំ 2020

ឆ្នាំ 2020

ពិធីសម្ពោធ Titan Stone 4-in-1 នៅភ្នំពេញ។

ខែវិច្ឆិកា ឆ្នាំ 2021

ខែវិច្ឆិកា ឆ្នាំ 2021

អគារ ពីកាសូ ស៊ីធី ហ្គាដិន ត្រូវបានបញ្ចប់ការសាងសង់ ហើយការគ្រប់គ្រងអចលនទ្រព្យរបស់ពីកាសូ បានចាប់ផ្តើមប្រតិបត្តិការ។

ខែមេសា ឆ្នាំ 2022

ខែមេសា ឆ្នាំ 2022

ពីកាសូ ស៊ីធី ហ្គាដិន បានឈ្នះពានរង្វាន់ចំនួន 3 នៅ CAMBODIA REAL ESTATE AWARDS 2022

១. សេវាកម្មអាផាតមេនប្រចាំឆ្នាំ

២. ការរចនាខុនដូប្រចាំឆ្នាំ

៣. ខុនដូលំដាប់កំពូលប្រចាំឆ្នាំ

ខែកក្កដា ឆ្នាំ 2022

ខែកក្កដា ឆ្នាំ 2022

ការបញ្ចប់គម្រោងពីកាសូ ស៊ីធី ហ្គាដិន  និង ពិធីសម្ពោធតំបន់សេដ្ឋកិច្ចពិសេស Titan Stone ។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងពិធី (នាយករដ្ឋមន្ត្រីថ្មី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ម៉ាណែត)

ខែកុម្ភៈ ឆ្នាំ 2023

ខែកុម្ភៈ ឆ្នាំ 2023

Titan Stone Real Estate Group បានចុះសន្ធិសញ្ញា ជាមួយ Cambodia Securities Plc. ដើម្បីចាប់ផ្តើមជាផ្លូវការការចុះបញ្ជីអចលនទ្រព្យ និងផែនការចេញប័ណ្ណបំណុល Titan Stone” (ត្រីមាសទី4: ការដាក់លិខិតស្នើ IPO)

ខែធ្នូ ឆ្នាំ 2023

ខែធ្នូ ឆ្នាំ 2023

ពានរង្វាន់សហគ្រាសភាពស្មោះត្រង់អន្តរជាតិអាស៊ីប៉ាស៊ីហ្វិកលើកទី20។

ខែមករា ឆ្នាំ 2024

ខែមករា ឆ្នាំ 2024

ពីកាសូ ស៊ីធី ហ្គាដិន បានចុះហត្ថលេខាលើសន្ធិសញ្ញា សម្រាប់កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនមួយដែលមានសមាជិកមូលដ្ឋានលេចធ្លោចំនួនប្រាំ។

ខែមីនា ឆ្នាំ 2024

ខែមីនា ឆ្នាំ 2024

Titan Stone Real Estate Group បានឧបត្ថម្ភការរៀបចំ The 1st Cambodia Manufacturing Development Summit ជាដៃគូររៀបចំរួម។

ខែឧសភា ឆ្នាំ​ 2024

ខែឧសភា ឆ្នាំ​ 2024

ពីកាសូ ស៊ីធី ហ្គាដិន បានឈ្នះពានរង្វាន់ចំនួន 2 នៅ CREA 2024

១. ការអភិវឌ្ឍន៍ខុនដូប្រណិតប្រចាំឆ្នាំ

២. ការរចនាលំនៅដ្ឋានប្រចាំឆ្នាំ

ខែសីហា ឆ្នាំ 2024

ខែសីហា ឆ្នាំ 2024

ពិធីសម្ពោធជាផ្លូវការរបស់ Picasso Sky Gemme”។