[ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំឆ្នាំ២០២៥ របស់ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក

Share :
សេចក្ដីលម្អិត៖

គិតត្រឹមថ្ងៃទី៣១​ ខែធ្នូ ឆ្នាំ២០២៥ ចំណូលសរុបរបស់ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក (​”ព.ស.ហ”) បានកើនឡើងចំនួន ១.៧១០.៣៣៥ ពាន់រៀល បើធៀបទៅនឹងឆ្នាំ២០២៤ ដោយបានកើនឡើងពី ១៤.៧៦៨.៥៧៤ ពាន់រៀល ដល់ ១៦.៤៧៨.៩០៩ ពាន់រៀល។ កំណើននេះ ត្រូវបានជំរុញជាចម្បងដោយការកើនឡើងនៃចំណូលពីការលក់ខុនដូ ក្នុងអំឡុងឆ្នាំនេះ។ ចំណូលពីការជួល មិនត្រូវបានកត់ត្រានៅក្នុងឆ្នាំ២០២៥ នោះទេ បើប្រៀបធៀបទៅនឹងចំនួន ៥៦២.៥៩២ ពាន់រៀល ក្នុងឆ្នាំ២០២៤ ដោយសារតែកិច្ចព្រមព្រៀងជួលត្រឡប់មកវិញ (Leaseback agreements) បានផុតកំណត់ និងមិនមានការបន្តកិច្ចសន្យាថ្មី។

គិតត្រឹមថ្ងៃទី៣១​ ខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុនមានទ្រព្យសកម្មសរុបចំនួន ១៣៩.១៤០.៩០៤ ពាន់រៀល, បំណុលសរុបចំនួន ១០២.២៨១.៩៤១ ពាន់រៀល រួមទាំង​មូលធន​សរុបចំនួន​ ៣៦.៨៥៨.៩៦៣ ពាន់រៀល។

សូចនករសំខាន់ៗសម្រាប់ឆ្នាំ២០២៥ មាន​ដូចខាងក្រោម៖

– អនុបាតសាធនភាព (ដង)៖ ១,៣៦

– អនុបាតបំណុលធៀបនឹងមូលធន (ដង)៖ ០,៣៦

-​​ អនុបាតចរន្ត (ដង)៖ ១,១៣

-​​ អនុបាតចរន្តលឿន (ដង)៖ ១,០៥

-​​ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម (%)៖ -៤,៨៩

-​​ អនុបាតចំណេញធៀបនឹងមូលធន (%)៖ -១៨,៣៥

-​​ អនុបាតគម្លាតចំណេញដុល (%)៖ ៥៤,៩៩

-​​ អនុបាតគម្លាតចំណេញភាព (%)៖ -៤១,២៥

-​​ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធ (រៀល)៖ -២៨,២៥

-​​ អនុបាតលទ្ធភាពសងការប្រាក់ (ដង)៖ ១,៥២

ឯកសារភ្ជាប់: pcgannual-report-2025-kh