[ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំត្រីមាសទី១​ ឆ្នាំ២០២៦ របស់ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក

Share :
សេចក្ដីលម្អិត៖

សេចក្តីលម្អិត៖

នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ចំណូលពីការលក់ខុនដូ បានថយចុះចំនួន ៣.០១២.៧៥០ ពាន់រៀល បើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២៥។ ការថយចុះនេះ គឺបណ្តាលមកពីពុំមានការទទួលស្គាល់ការប្រគល់-ទទួលយូនីតខុនដូណាមួយឡើយនៅក្នុងអំឡុងត្រីមាសនេះ ខណៈដែលចំណូលនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ត្រូវបានកត់ត្រាតាមរយៈការប្រគល់-ទទួលយូនីត ស្ថិតក្រោមគម្រោង ពីកាសូ ស៊ីធី ហ្គាដិន (គម្រោងទី១)។ បន្ថែមពីលើនេះ គម្រោង Picasso Sky Gemme (គម្រោងទី២) គឺស្ថិតក្នុងដំណាក់កាលលក់សាកល្បង (Pre-Sale) នៅឡើយ។ ហេតុដូចនេះ ការទទួលស្គាល់ចំណូលមិនទាន់បានចាប់ផ្តើមនៅឡើយទេ ក្នុងអំឡុងគ្រានេះ។

សូចនករសំខាន់ៗសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៦ មាន​ដូចខាងក្រោម៖

– អនុបាតចរន្ត៖ ១,១២ដង

– អនុបាតចរន្តលឿន៖ ១,០១ដង

– អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម៖ -២,៩០%

– អនុបាតចំណេញធៀបនឹងមូលធន៖ -១០,៣២%

– អនុបាតគម្លាតចំណេញដុល៖ ០,០០%

– អនុបាតគម្លាតចំណេញ​ភាព៖ ០,០០%

– ចំណេញក្នុង​មួយ​ឯកតា​មូលបត្រកម្មសិទ្ធ៖ -២៨,១៣រៀល

– អនុបាតលទ្ធភាពសងការប្រាក់៖ ៤,០៣ដង

ឯកសារភ្ជាប់

Designed by TWD