| សេចក្តីលម្អិត៖
នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ចំណូលពីការលក់ខុនដូ បានថយចុះចំនួន ៣.០១២.៧៥០ ពាន់រៀល បើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២៥។ ការថយចុះនេះ គឺបណ្តាលមកពីពុំមានការទទួលស្គាល់ការប្រគល់-ទទួលយូនីតខុនដូណាមួយឡើយនៅក្នុងអំឡុងត្រីមាសនេះ ខណៈដែលចំណូលនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ត្រូវបានកត់ត្រាតាមរយៈការប្រគល់-ទទួលយូនីត ស្ថិតក្រោមគម្រោង ពីកាសូ ស៊ីធី ហ្គាដិន (គម្រោងទី១)។ បន្ថែមពីលើនេះ គម្រោង Picasso Sky Gemme (គម្រោងទី២) គឺស្ថិតក្នុងដំណាក់កាលលក់សាកល្បង (Pre-Sale) នៅឡើយ។ ហេតុដូចនេះ ការទទួលស្គាល់ចំណូលមិនទាន់បានចាប់ផ្តើមនៅឡើយទេ ក្នុងអំឡុងគ្រានេះ។ សូចនករសំខាន់ៗសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៦ មានដូចខាងក្រោម៖ – អនុបាតចរន្ត៖ ១,១២ដង – អនុបាតចរន្តលឿន៖ ១,០១ដង – អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម៖ -២,៩០% – អនុបាតចំណេញធៀបនឹងមូលធន៖ -១០,៣២% – អនុបាតគម្លាតចំណេញដុល៖ ០,០០% – អនុបាតគម្លាតចំណេញភាព៖ ០,០០% – ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធ៖ -២៨,១៣រៀល – អនុបាតលទ្ធភាពសងការប្រាក់៖ ៤,០៣ដង |
[ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក
Share :
សេចក្ដីលម្អិត៖
ឯកសារភ្ជាប់
