| គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ចំណូលសរុបរបស់ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក (”ព.ស.ហ”) បានកើនឡើងចំនួន ១.៧១០.៣៣៥ ពាន់រៀល បើធៀបទៅនឹងឆ្នាំ២០២៤ ដោយបានកើនឡើងពី ១៤.៧៦៨.៥៧៤ ពាន់រៀល ដល់ ១៦.៤៧៨.៩០៩ ពាន់រៀល។ កំណើននេះ ត្រូវបានជំរុញជាចម្បងដោយការកើនឡើងនៃចំណូលពីការលក់ខុនដូ ក្នុងអំឡុងឆ្នាំនេះ។ ចំណូលពីការជួល មិនត្រូវបានកត់ត្រានៅក្នុងឆ្នាំ២០២៥ នោះទេ បើប្រៀបធៀបទៅនឹងចំនួន ៥៦២.៥៩២ ពាន់រៀល ក្នុងឆ្នាំ២០២៤ ដោយសារតែកិច្ចព្រមព្រៀងជួលត្រឡប់មកវិញ (Leaseback agreements) បានផុតកំណត់ និងមិនមានការបន្តកិច្ចសន្យាថ្មី។
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុនមានទ្រព្យសកម្មសរុបចំនួន ១៣៩.១៤០.៩០៤ ពាន់រៀល, បំណុលសរុបចំនួន ១០២.២៨១.៩៤១ ពាន់រៀល រួមទាំងមូលធនសរុបចំនួន ៣៦.៨៥៨.៩៦៣ ពាន់រៀល។ សូចនករសំខាន់ៗសម្រាប់ឆ្នាំ២០២៥ មានដូចខាងក្រោម៖ – អនុបាតសាធនភាព (ដង)៖ ១,៣៦ – អនុបាតបំណុលធៀបនឹងមូលធន (ដង)៖ ០,៣៦ - អនុបាតចរន្ត (ដង)៖ ១,១៣ - អនុបាតចរន្តលឿន (ដង)៖ ១,០៥ - អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម (%)៖ -៤,៨៩ - អនុបាតចំណេញធៀបនឹងមូលធន (%)៖ -១៨,៣៥ - អនុបាតគម្លាតចំណេញដុល (%)៖ ៥៤,៩៩ - អនុបាតគម្លាតចំណេញភាព (%)៖ -៤១,២៥ - ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធ (រៀល)៖ -២៨,២៥ - អនុបាតលទ្ធភាពសងការប្រាក់ (ដង)៖ ១,៥២ |
[ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំឆ្នាំ២០២៥ របស់ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក
Share :
សេចក្ដីលម្អិត៖
ឯកសារភ្ជាប់: pcgannual-report-2025-kh
